និយាយពីក្រុមខ្មែរកុំមុយនីស្ត គឺមានតែពីរក្រុមប៉ុណ្ណោះ គឹម្ខាងកុំមុយនីស្ត និយមយួន ដែលបង្កើតឡើងប្រទេសយួន ក្រុងហាណូយ និងម្ឋាងទៀតជាកុំមុយនីស្ត និយមចិនដែលមានភាគច្រើនជាក្រុមរាជានិយមរបស់ សម្តេច នរោត្តម សីហនុ ដែលគាំទ្រប្រទេចិន ក្រុងប៉េកាំង ។ ប៉ុន្តែប្រសិនបើនិយាយពីក្រុមខ្មែរអ្នកប្រជាធិបតេយ្យវិញគឹមានច្រើនបក្ស ច្រើនក្រុមរាប់ភ្លេចតាំងពីឆ្នាំ១៩៤១ មក ។ តែទោះយ៉ាងណាក៏សមាសភាពនៃក្រុមខ្មែរអ្នកជាតិនិយម តែងមានបង្កប់នៅក្នុងក្រុមខ្មែរកុំមុយនីស្ត និងក្រុមខ្មែរអ្នកប្រជាធិបតេយ្យ នាគ្រប់ជំនាន់ ។
អ្នកតស៊ូរដើម្បីសេរីភាព ឬក្រុមអ្នកប្រយុទ្ធដើម្បីបុព្វហេតុជាតិ មិនមែនជាអ្នកនយោបាយទេ តែជាក្រុមចលនាអ្នកជាតិនិយម ដែលតែងតែចូលរួម និងផ្តល់ការគាំទ្រដល់ក្រុមចលនាបក្សនយោបាយនានាដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវបរទេសឈ្លានពានទឹកដី ។ នៅក្នុងសម័យ សម្តេច នរោត្តម សីហនុ តស៊ូរទានទារឯករាជ្យពីបារាំង ក៏មានក្រុមអ្នកខ្មែរជាតិនិយមចូលរួមគាំទ្រ សម្តេច សីហនុ ដើម្បីបង្ហាញជំហរតស៊ូរប្រឆាំងបារាំង ។ នៅក្នុងសម័យដែលយួនយៀកកុងឈ្លានពានខ្មែរ ក៏មានក្រុមខ្មែរអ្នកជាតិនិយមចូលរួមជាមួយទាំងខាង សម្តេច សីហនុ និងទាំងខាង លោក លន់ នល់ ហើយនៅក្នុងសម័យតស៊ូរនៃចលនាត្រីភាគី ដែលធ្វើសង្រ្គាមប្រឆាំងយួនឈ្លានពាន ក៏មានក្រុមខ្មែរអ្នកជាតិនិយមចូលរួមក្នុងចលនានីមួយៗ ទាំងបីភាគី និងក៏មានក្រុមខ្មែរអ្នកជាតិនិយម ចូលរួមជាមួយនិងក្រុមខ្មែរកុំមុយនីស្ត អាយ៉ាងយួន ចូលរួមប្រយុទ្ធ វាយខ្មែរអ្នកជាតិនិយមគ្នាឯងផងដែរ ។
ខ្មែរអ្នកជាតិនិយម ប្រៀបបាននឹងគ្រាប់ពពាលខែ ដែលទុំជ្រុះហើយហើររសាត់អណ្តែតទៅធ្លាក់នៅគ្រប់ទិសទី តាមតែកម្លាំងខ្យល់បក់ ។ គ្រាប់ពពាលខែ មានទម្ងន់ស្រាល និងមានស្លាបចាក់ស្រដៀងនិងស្លាបកង្ហារ គឺងាយរងទទួលនូវកម្លាំងខ្យល់បាក់ផាត់ និងកួចបញ្ជូនអោយរសាត់បែកខ្ញែកចាកឆ្ងាយពីដើមពពាលខែណាស់ ។ ចំណែកឯកម្លាំងខ្យល់ ដែលបក់កួច គឺប្រៀបបានទៅនឹងកម្លាំងមនោគមន៍វិជ្ជានោយបាយ របស់ក្រុមបក្ស នៃចលនានយោបាយ ទាំងខាងកុំមុយនីស្ត និងទាំងខាងសេរី ដែលព្យាយាមខិតខំប្រើប្រាស់គ្រប់មធ្យោយដើម្បីអូសទាញកម្លាំងអ្នកជាតិនិយម អោយចូលរួមធ្វើជាអ្នកប្រយុទ្ធរបស់ក្រុមខ្លួន និងធ្វើការប្រយុទ្ធ ពលីកម្មដើម្បីផលប្រយោជន៍របស់ខ្លួន ។
សង្រ្គាមខ្មែរនិងខ្មែរ ដែលឆាបឆេះក្នុងរយៈពេលកន្លះសតវត្សចុងក្រោយនេះបានធ្វើអោយជីវិតខ្មែរអ្នកជាតិនិយម ស្លាប់រាប់សែននាក់ និងបានធ្វើអោយឈាមអ្នកជាតិនិយម ដែលហូរចេញពីរាងកាយអ្នកជាតិនិយម ស្ទើរតែក្លាយទៅជាបឹងលោហិត ចំណែកឯកំនរឆ្អឹងរបស់ខ្មែរអ្នកជាតិនិយម បើយកមកផ្តុំគ្នាទុកមួយអន្លើ គឺស្ទើរតែក្លាយទៅជា មហាគីរី ។ ប៉ុន្តែសួរថា ជីវិតខ្មែរអ្នកជាតិនិយមដែលបានពលីកម្ម និងឈាមខ្មែរអ្នកជាតិនិយម ដែលបានហូរ ក្នុងរយៈកាលកន្លះសតវត្សមកនេះ បានត្រូវមេដឹកនាំនយោបាយ ទាំងនោះគោរព លើកដំកើង អោយតម្លៃ និងកម្កល់ទុកជាគំរូវីរៈភាពសម្រ៉ាប់ខ្មែរទេ?
ស្តេចបានចូលវាំង ពាក់ម្កុដ សោយសុខស្រណុកខ្លួន លែងវិលវៃ មេទ័ព សេនា គ្រួសារមន្រ្តី បានទទួលបុណ្យសក្តិ ខ្វាក់វិចារណញ្ញាណ អ្នកក្រកាន់តែក្រ ប្រទេសនៅតែក្ញុំគេ ដីកេរដូនតា នៅតែត្រូវបរទេសកំពុងឈ្លានពាន អ្នកមាន មានលើសលុប អ្នកធំមានអំណាច ងុលងុប លុបសម្លាប់តែជាតិខ្មែរ ។
មូលហេតុអ្វីទើបមានកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ២៣ តុលា ១៩៩១?
បើគ្មានសង្រ្គាមក៏គ្មានការចចារ ហើយបើគ្មានការចចារក៏គ្មានសន្ធិសញ្ញាសញ្ញាសន្តិភាព ។ នៅក្នុងប្រវត្តិសាស្រ្ត គ្មានសង្គ្រាមណាអាចបញ្ចប់ជម្លោះនយោបាយបានទេ មានតែសន្ធិសញ្ញាសន្តិភាព ប៉ុណ្ណោះដែលអាចបញ្ចប់សង្រ្គាមបាន ។ សហគមន៍អន្តរជាតិ ដែលមានប្រទេសសហរដ្ឋអាមេរិក ជាអ្នកដឹកនាំផ្តល់នូវជំនួយយោធាសម្រ៉ាប់ប្រយុទ្ធ ដើម្បីសេរីភាព និងដើម្បីរំដោះ នាពេលនោះបានមើលឃើញថា នៅក្នុងចលនាត្រីភាគី ដែលកំពុងប្រយុទ្ធជាមួយរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងកងទ័ពនៃប្រទេសយួនក្រុងហាណូយ នាពេលនោះមានពីក្រុមបានចាញ់កុំមុយនីស្តបាត់ទៅហើយ នោះគឺក្រុមចលនាដែលដឹកនាំដោយ សម្តេច នរោត្តម សីហនុ និងក្រុមចលនាដែលដឹកនាំដោយលោក សឺន សាន ហើយមាននៅសល់តែក្រុមកម្ពុជាប្រជាធិបតេយ្យមួយប៉ុណ្ណោះ ដែលផ្គត់ផ្គង់ដោយប្រទេសចិន ដែលមានកម្លាំងអ្នកប្រយុទ្ធពិតប្រាកដ ។ របាយការណ៍សម្ង៉ាត់របស់ទីភ្នាក់ងារសារព័ត៌មានកណ្តាល របស់អាមេរិក បានប្រាប់រដ្ឋបាលក្រុងវ៉ាស៊ីងតោនថា «ស្ថានភាពនៃចលនាអ្នកតស៊ូរខ្មែរនៅជាយដែនខ្មែរ-ថៃ ដែលកំពុងប្រយុទ្ធជាមួយនិងកងទ័ពយួនកុំមុយនីស្ត និងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា គឺមានលទ្ធផលមិនខុសគ្នាជាមួយនិងសង្រ្កាមដែលរបបសាធារណរដ្ឋខ្មែររបស់លោក លន់ នល់ ប្រយុទ្ធគ្នាជាមួយនិងកុំមុយនីស្ត យួនយៀកកុងកាលពីឆ្នាំ ១៩៧០ ដល់ ១៩៧៥ ទេ» ។ របាយការណ៍ដដែលនេះបានបន្តថា «នៅក្នុងចលនារបស់ សីហនុ និងនៅក្នុងចលនារបស់ សឺន សាន គឹមានអំពើរពុករលួយកើតឡើង ដែលអ្នកដឹកនាំនយោបាយទាំងពីក្រុមនេះបានបង្កបក្សពួក កិបកេងជំនួយយោធា ដែលធ្វើអោយជំនួយយោធាជាច្រើនមិនបានធ្លាក់ដល់ដៃកងទ័ពអ្នកប្រយុទ្ធទេ តែត្រូវបានពួកអ្នកដឹកនាំនយោបាយទាំងពីរក្រុមនេះលួចដោះដូរលក់អោយប្រទេសថៃ ដើម្បីយកប្រាក់ចូលក្នុងហោប៉ៅរៀងៗខ្លួន» ។ ក្នុងរបាយការណ៍នោះក៏បានបញ្ជាក់បន្ថែមទៀតថា «ជំនួយយោធារបស់អាមេរិក និងក្រុមប្រទេសសម្ព័ន្ធមិត្ត ដែលមានលក្ខខ័ណ្ឌដាច់ខាតមិនជួយដល់កងទ័ពខ្មែរក្រហម ដែលមិនមែនជាចលនាសេរីនោះ ឥឡូវនេះមួយភាគតូចបានទៅដល់ដៃកងទ័ពរបស់ខ្មែរក្រហមហើយ តាមរយៈល្បិចជួលកងទ័ពធ្វើសឹកសង្រ្គាម ដែលក្រុមរបស់ សម្តេច សីហនុ និងក្រុមរបស់សឺន សាន យកសម្ភារៈនិងជំនួយមួយចំនួននេះទៅជួលកងទ័ពខ្មែរក្រហមធ្វើសង្រ្គាមវាយកងទ័ពយួនអោយពួកខ្លួន ដោយសារពួកគេគ្មានកងទ័ពប្រយុទ្ធ និងគ្មានមេទ័ពខ្លាំងពូកែ ដែលចេះយុទ្ធសាស្រ្តដឹកនាំកងទ័ពប្រយុទ្ធ» ។
នៅក្នុងឆ្នាំ១៩៨៤ មួយឆ្នាំកន្លះមុនចចាររកសន្តិភាពអោយកម្ពុជា សមាជិកទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់អាមេរិក បានជួបសម្ង៉ាត់ជាមួយមេទ័ពនៃចលនាតស៊ូរ ក្នុងក្រុមដែលដឹកនាំដោយ សម្តេច សីហនុ និងក្នុងក្រុមដែលដឹកនាំដោយលោក សឺន សាន ហើយបានឲ្យឱវ៉ាទថា «បើចង់បន្តការប្រយុទ្ធអោយឈ្នះកុំមុយនីស្ត នៅក្នុងស្រុកខ្មែរ អ្នកត្រូវហ៊ានសម្លាប់ សម្តេច សីហនុ និង សឺន សាន ចោល ។ ពុំនោះទេ សហគមន៍អន្តរជាតិ និងមិនផ្តល់ជំនួយយោធាអ្វីទៀតដល់ក្រុមនេះឡើយ ហើយយើងនឹងរកមធ្យោបាយផ្សេងមកបញ្ចប់សង្រ្គាមនេះ ។ ព្រោះបើ សម្តេច សីហនុ និង សឺន សាន នៅដឹកនាំចលនានៃតស៊ូរនេះទៅទៀត នោះអំពើរពុករលួយ ដែលកិបកេងលួចបន្លំ ជំនួយកងទ័ពគឹកាន់តែរីកធំឡើងៗ ហើយសង្រ្គាមនេះមិនអាចឈ្នះកុំមុយនីស្ត ដាច់ខាត ។
បើទោះបីជាមានភ្លើងខៀវយ៉ាងនេះក៏ដោយ ក៏គ្មានមេទ័ពណាម្នាក់ហ៊ាន ហើយដាច់ចិត្ត សម្លាប់ សម្តេច សីហនុ និងសម្លាប់លោក សឺន សាន ចោលដែរ ។
សេចក្តីសម្រេចិត្តរបស់អន្តរជាតិបានប្រែប្រួល សហរដ្ឋអាមេរិក អង់គ្លេស កាណាដា និងអូស្រ្តាលី បានយកសេចក្តីសម្រចចិត្តរួមថា ត្រូវតែបញ្ចប់សង្រ្គាមនេះដោយបង្កើតអោយបាននូវសន្ធិសញ្ញាសន្តិភាពមួយ ដើម្បីនាំយកកម្លាំងសន្តិអន្តរជាតិចូលទៅខាងក្នុងប្រទេសកម្ពុជា ជាប្រយោជន៍ការពារប្រជាពលរដ្ឋខ្មែរដែលស្រលាញ់នូវលទ្ធិប្រជាធិបតេយ្យ ដើម្បីអោយបោះឆ្នោតជ្រើសរើសមេដឹកនាំដែលពួកគេពេញចិត្តហើយដែលងាចការពារសន្តិសុខរបស់ពលរដ្ឋបាន ។
នេះគឺរឿងរ៉ាវដើមនិងជាលទ្ធផលដែលនាំអោយមានការចចារ និងបង្កើតអោយមានកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ២៣ តុលា១៩៩១ ។
នៅឆ្នាំ១៩៨៩ រដ្ឋមន្រ្តីការបទេសយួន ង្វៀន កឺថាច់ បានអោយឱវ៉ាទទៅ ជា សុទ្ធ ដែលកាលនោះជាអនុប្រធានប្រឹក្សារដ្ឋមន្រ្តីនៃរដ្ឋាភិបាលអាយ៉ងយួនភ្នំពេញថា «ពួកក្រុមចលនាត្រីភាគី ប្រៀបដូចជាពស់អត់ក្បាល ម្តងយកក្រុងប៉ារីសធ្វើជាក្បាល និងម្តងយកក្រុងប៉េកាំងធ្វើជាក្បាល ចំណែកឯកន្ទុយគឺនៅឯក្រុងព្យុយ៉ាងប្រទេសកូរ៉េខាងជើង» ។ កាលណោះប្រទេសយួនដឹងយ៉ាងច្បាស់ថា សម្តេច សីហនុ ដែលបានដើរតួនាទីសំខាន់ក្នុងកិច្ចចចារជាមួយរបបក្រុងភ្នំពេញគឺគ្មានជំហរខ្លួនឯងពិតប្រាកដទេ ក្បាលរបស់ក្រុងប៉ារីស និងក្បាលរបស់ក្រុងប៉េកាំង ដែលសម្តេច សីហនុ ពាក់បន្លំសហគមន៍អន្តរជាតិ និងបិទបាំងជាមួយសម្ព័ន្ធមិត្តក្នុងចលនាតស៊ូរ គឺជាលេសនយោបាយមួយ ដើម្បីស្វែងរកផ្ទះពិតប្រាកដដែលមានស្រាឆ្ងាញ់ និងគ្រឿងក្លែមដែល សម្តេច សីហនុ ខ្លួនចូលចិត្តតែប៉ុណ្ណោះ ។ ចំណែកនៅឯដំណាក់នាទីក្រុងព្យុងយ៉ាងប្រទេសកូរ៉េ ខាងជើង នាងម៉ូនិកដែលជាប្រពន្ធបដិវត្តន៍ របស់ សម្តេច សីហនុ គឺសូម្បីផ្លែប៉ោមស្អុយក៏គ្មាននៅលើចានសម្រ់ាប់ឆីផង ។ ដូច្នោះហើយបានជា ង្វៀន កឺថាច់ បានបញ្ជាក់ប្រាប់ ជា សុទ្ធ នៅក្នុងជំនួបនោះថា «យើងមានបក្ស និងរដ្ឋ ដែលបក្សជាអ្នកដឹកនាំរដ្ឋ ហើយរដ្ឋជាអ្នកបម្រើបក្ស ចំណែកចលនាត្រីភាគីដែលមាន សីហនុ ជាអ្នកតំណាងហើយក្បាលនោះ គឺមានកន្ទុយបក់ចុះបក់ឡើងនៅឯទីក្រុងព្យុងយ៉ាងឯណោះទេ ។ ដូចនេះពោះដែលគ្មានក្បាលបែបនេះមិនបាច់រកចាប់ក្បាលទេ តែត្រូវចាប់កន្ទុយអោយជាប់ធ្វើយ៉ាងណាត្រូវយក សម្តេច សីហនុ អោយមកបម្រើបក្ស និងរដ្ឋ របស់យើង ហើយដើម្បីចាប់ សីហនុ បានគឹត្រូវចាប់កន្ទុយពោះ ពោលគឺត្រូវតែចាប់នាង ម៉ូនិក អោយជាប់» ។
ដូច្នោះហើយបានជាមុនពេលសម្រេចកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ជំនួបសម្ង៉ាត់មួយបានកើតឡើងរវាង សម្តេច សីហនុ ហ៊ុន សែន និងអគ្គរដ្ឋទូតយួនក្រុងហាណូយ ប្រចាំនៅទីក្រុងប៉ារីសនៅចំពោះមុខវត្តមានរបស់ នាងម៉ូនិក និង ដែលមានក្រុមគ្រួសាររបស់ ពុង ប៉េងចេង (ក្រុមគ្រួសារឳពុករបស់លោកស្រី ពុង ឈីវ ហ្គេច ឬ ហ្គេច ហ្គាឡាប៊្រូ ប្រធានអង្គការ លីកាដូ នៅទីក្រុងភ្នំពេញសព្វថ្ងៃនេះ) ធ្វើជាអ្នកសម្របសម្រួលជំនួបសម្ង៉ាត់នោះ ។ នៅក្នុងជំនួបសម្ង៉ាត់នោះកិច្ចព្រមព្រៀងចំនួនបីចំណុចដែល សម្តេច សីហនុ អគ្គរដ្ឋទូតយួនប្រចាំទីក្រុងប៉ារីស តំណាងរដ្ឋាភិបាលយួនក្រុងហាណូយ និង ហ៊ុន សែន បានព្រមព្រងគ្នាគឺ៖ ១) គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែនព្រមទទួលព្រះបុត្រមួយអង្គរបស់ សម្តេច សីហនុ ឈ្មោះ នរោត្តម ចក្រពង្ស អោយចូលក្នុងរដ្ឋាភិបាលហើយតែងតាំងជាឧប្បនាយករដ្ឋមន្រ្តី ដើម្បីជាការបញ្ជាក់ថាភាគីទាំងសងខាងទុកចិត្តគ្នា ។ ២) ក្រោយពេលបោះឆ្នោតហើយ ប្រមុខនៃគណបក្សប្រជាជនកម្ពុជា ត្រូវឯកភាពលើសំណើរស្នើរសុំអោយ សម្តេច សីហនុ ឡើងគ្រងរាជ្យធ្វើជាស្តេចសាជាថ្មី ។ ៣) ព្រះរាជាវាំងរបស់សម្តេច សីហនុ ត្រូវថ្វាយគរមងាឋានៈជា សម្តេច ដល់មេដឹកនាំនៃគណបក្សប្រជាជនទាំងបីនាក់គឺ ជា ស៊ីម ហេង សំរិន និង ហ៊ុន សែន ។ នៅក្នុងករណីដែលអង្គការសហប្រជាជាតិមិនព្រមដកខ្លួនចេញពីកម្ពុជា សម្តេច សីហនុ ត្រូវប្រើប្រាស់តួនាទីជាប្រធានឧត្តមក្រុមប្រឹក្សាជាតិកម្ពុជា បណ្តេញអង្គភាពអន្តរជាតិនេះអោយចេញពីប្រទេសកម្ពុជា ចំណែកឯ នរោត្តម ចក្រពង្ស ត្រូវរៀបចមផែនការប្រជាភិថុរមួយ ដោយដឹកនាំកម្លាំងអប្បគមន៍ ក្នុងរកណីដែលគណបក្សប្រជាជន ចាញ់ឆ្នោត ។ យកឈុតឆាកនេះធ្វើជាលេសបណ្តេញអង្គការសហប្រជាជាតិ អោយចេញពីស្រុកខ្មែរផង និងយកលេសបិទបាំងប្រជាពលរដ្ឋម្ចាស់ឆ្នោត ដើម្បីចែកតួនាទីអោយមេដឹកនាំគណបក្សប្រជាជនកម្ពុជា ទុកជីវិតនយោបាយពួកកុំមុយនីស្ត ដើម្បីប្រើដៃពួកនេះអោយសម្លាប់ក្រុមអ្នកសាធារណរដ្ឋនិយម ដែលប្រឆាំង សីហនុ ជាយូយាណាស់មកហើយផង ។
ល្បិចនយោបាយដែលប្រទេសយួន ក្រុងហាណូយ និងប្រទេសចិន ក្រុងប៉េកាំង បានរៀបចំអោយសម្តេច សីហនុ និង ហ៊ុន សែន បានបានជួបគ្នាជាសម្ង៉ាត់ មុនកិច្ចព្រព្រៀងសន្តិភាព ទីក្រុងប៉ារីស បានអនុម័ត្តនាថ្ងៃទី ២៣ តុលា ១៩៩១ នេះហៅថា «យុទ្ធសាស្រ្តអោយ ឆ្មាខ្វាក់ ជួបនិង កណ្តុរ ងាប់» ។
មានន័យថា សម្តេច សីហនុ ប្រៀបបាននឹងសត្វ កណ្តុរ ងាប់មួយក្បាល ចំណែកឯ ហ៊ុន សែន គឹប្រៀបបាននឹង ឆ្មាខ្វាក់ មួយក្បាល ដែលប្រទេសចិនត្រូវតែគ្រវែងចោលសត្វកណ្តុរងាប់មួយក្បាលនេះមកអោយប្រទេសយួន ក្រុងហាណូយ យកទៅធ្វើជាចំណីរបស់ ឆ្មាខ្វាក់ មួយក្បាលដែលយួន ក្រុងហាណូយបានចិញ្ចឹមទុកតាំងពីក្រោយថ្ងៃ ០៧ មករា ១៩៧៩ មក ។
ដូចនេះក្រុមខ្មែរអ្នកជាតិនិយម ដែលដើរតាម និងខំទុកចិត្តអ្នកនយោបាយ កណ្តុរ ងាប់មួយក្បាលនេះ នៅចុងបញ្ចប់គឺត្រូវក្លាយទៅជាចំណីរបស់ឆ្មាខ្វាក់ទាំងអស់ ។ ឆ្មាខ្វាក់មិនអាចចាប់កណ្តុរបានដោយខ្លួនឯងមែន តែម្ចាស់ឆ្មាជាអ្នកបាញ់កណ្តុរអោយសត្វឆ្មា ដោយសារមានសត្វកណ្តុរងាប់មួយក្បាលទុកធ្វើជានុយសម្រ៉ាប់អូសទាញ សត្វកណ្តុរផ្សេងទៀតដែលប្រាថ្នាចូលមកហែហម ជួយធ្វើបុណ្យ ។ ដូច្នោះហើយបានជាគ្រប់កាលៈទេសៈសំខាន់ ប្រទេសយួន ក្រុងហាណូយ តែងតែប្រើនុយ កណ្តុរងាប់មួយក្បាលនេះ ដើម្បីធ្វើជាធ្នាក់ទាក់ទាញ សម្លាប់ និងបំផ្លាញចលនានៃគណបក្សនយោបាយទាំងអស់ដែលប្រឆាំងជាមួយនិងគណបក្សអាយ៉ងរបស់យួននៅភ្នំពេញ ។
ដូចនេះហើយបានជាយើងឃើញថា បើទោះបីជាកម្ពុជា មានកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស២៣ តុលា ១៩៩១ តែរដ្ឋាភិបាល ហ៊ុន សែន បានព្យាយាមសម្លាប់សមិទ្ធិផល នៃកិច្ចព្រមព្រៀងនេះ និងបានបន្តផ្តល់ជីវិតអោយកិច្ចព្រមព្រៀងនានាដែលរដ្ឋាភិបាលយួន ក្រុងហាណូយ បានបង្ខំចុះហត្ថលេខាជាមួយនិងរដ្ឋាភិបាលអាយ៉ង ក្រុងភ្នំពេញកាលពីចន្លោះឆ្នាំ ១៩៧៩ – ១៨៩៨៩ ។ ចំណែកឯជីវិតរបស់ប្រជាពលរដ្ឋខ្មែរអ្នកជាតិនិយម ក៏នៅតែបន្តស្លាប់ ហើយឈាមខ្មែរអ្នកជាតិនិយម ក៏នៅតែបន្តហូរ ដាបលើដី ព្រោះតែនយោបាយសហប្រតិបត្តិការ រវាងកុំមុយនីស្ត អាយ៉ងយួន និងរាជានិយមសក្តិភូមិ របស់ នរោត្តម សីហនុ ។
គណបក្ស ហ៊្វុនស៊ិបប៉ិច រលាយដោយសាររូបមន្តសហនាយករដ្ឋមន្រ្តី របស់យួន ក្រុងហាណូយ ដោយប្រើប្រាស់ដៃ សម្តេច សីហនុ គណបក្សប្រជាធិបតេយ្យ សេរីនិយម ព្រះពុទ្ធសាសនា របស់លោក សឺន សាន រលាយគឹដោយសារ សឺន សាន ព្រមព្រៀងថ្វាយបាយមួយឆ្ពក់នេះទៅអោយ សម្តេច សីហនុ ជាអ្នកសម្រេចជោគវាសនានៅក្រោយបោះឆ្នោតឆ្នាំ ១៩៩៣ ។ មកដល់ពេលនេះ តើក្រុមគណបក្ស សម រង្ស៊ី និង ក្រុមគណបក្សសិទ្ធិមនុស្ស របស់លោក កឹម សុខា ហ៊ានទទួលស្គាល់ចំណុចខ្លាំងរបស់សត្រូវ និងទទួលស្គាល់ចំណុចខ្សោយរបស់ខ្លួនឯងដែរឬទេ?
ចំណុចខ្សោយរបស់ គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស របស់លោក កឹម សុខានោះគឺពេលមានវិបត្តិរត់ទៅលន់តួរ សុំអង្វសម្តេច សីហនុ អោយជួយអន្តរគមន៍ដោះស្រាយ តែចំណុចខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា នោះគឺពេលគេត្រូវការប្រើប្រាស់សម្តេច សីហនុ គឺគេសម្លុតអោយអោយ សីហនុធ្វើកិច្ចការបម្រើបក្ស និងរដ្ឋរបស់គេ តាមការចង់បានរបស់ក្រុងហាណូយ ។
យ៉ាងដូច្នោះ តើសម្តេច សីហនុ ជាសន្លឹកបៀរបស់អ្នកណា?
Posted by cheatkhmer