ក្នុងសកម្មភាពរបស់អ្នកដឹកនាំរដ្ឋឯករាជ្យ ប្រកាន់នូវជំហរជាតិនិយម មេដឹកនាំនៃ ប្រទេសយួន និងមេដឹកនាំនៃប្រទេសសៀម គឺគ្មានកំហុស ទាល់តែសោះចំពោះនយោបាយឈ្លានពាន នៃមេដឹកនាំរបស់ ប្រទេសទាំងពីរនេះបានធ្វើមកលើប្រទេសខ្មែរ ក៏ប៉ុន្តែ វាគឺជាកំហុស របស់ ស្តេចខ្មែរ និងមេដឹកនាំខ្មែរ ដែលមិនបានបង្ហាញនូវភាព ជាអ្នកដឹកនាំនៃរដ្ឋឯករាជ្យ ដែលមានជំហរជាតិនិយមច្បាស់ លាស់ ដើម្បីរក្សានិងការពារនូវ អធិបតេយ្យភាព និងបូរណភាព ទឹកដីដែលត្រូវគេរំលោភឈ្លានពាន ។
ក្នុងន័យនេះចង់បញ្ជាក់ថា «សារជាតិជាចោរ គឺមានមុខរបរជាចោរ មានភារកិច្ចជាចោរ មានងារជាចោរ គឺត្រូវតែមានសកម្មភាពលួចប្លន់ តាមរបៀបរស់នៅជាចោរ» បើធ្វើជាចោរហើយមិនចេះលួចមិនចេះប្លន់ នោះមេចោរមិនអាចមានលទ្ធភាពដឹកនាំក្រុមចោរ និងមិនអាចចិញ្ចឹមកូនចោរ បានទេ ។ ប៉ុន្តែនិយាយពីប៉ូលីស ដែលមានភារកិច្ចបង្រ្កាបចោរវិញម្តង តើគេបានបំពេញភារកិច្ចអ្វីខ្លះ?
ព្រឹត្តិការណ៍ក្នុងប្រទេសខ្មែរ នាពេលដែលចោរយួន និងចោរសៀម កំពុងលួចប្លន់ប្រទេស ពួកក្រុមដែលមានភារកិច្ចជាប៉ូលីស មិនត្រឹមតែមិនបានចាប់ចោរបញ្ចូនទៅតុលាការទេ តែបែជាលួចបាញ់សម្លាប់ប៉ូលីសគ្នាឯង ដើម្បីបើកដៃអោយចោរ ហើយប៉ូលីសមួយក្រុមផ្សេងទៀតក៏បានស្ម័គ្រចិត្តធ្វើជាអាយ៉ងរបស់ចោរ បង្កប់ខ្លួនធ្វើជាចារកម្មរបស់ចោរ ដើម្បីផ្តល់ព័ត៌មានអោយចោរ និងស្តាប់តាមការបង្គាប់បញ្ជារបស់ចោរ ហើយបន្ទុចបង្អាក់សកម្មភាពរបស់ប៉ូលីសគ្នាឯង ឬក៏បង្កើររឿងរ៉ាវចោទប្រកាន់ប៉ូលីសគ្នាឯង ដើម្បីចាប់ប៉លីសល្អដាក់គុក ។
មហិច្ឆតារបស់មេដឹកនាំយួន និងមេដឹកនាំសៀម ដែលព្យាយាមសម្រេចបំណងដូនតា ដើម្បីលេបត្របាក់ និងឈ្លានពានយកទឹកដីខ្មែរ នោះគឺជាជំហរជាតិនិយមដ៏ច្បាស់លាស់របស់ជនជាតិយួន និងជនជាតិសៀម ដែលគេមានគំរូវីរៈភាពល្អសម្រ៉ាប់ជាតិសាសន៍របស់គេ ។
ជនជាតិយួន ដែលធ្លាប់ជាប្រជាជាតិរងគ្រោះរស់នៅក្រោមអាណានគមន៍របស់ចិនរយៈកាលជាង១០០០ (មួយពាន់) ឆ្នាំ ទម្រាំតែរំដោះខ្លួនទទួលបានឯករាជ្យ ក្នុងសម័យអធិរាជ្យម៉ុងហ្គោលវាយដណ្តើមកាន់កាប់អំណាចនៅប្រទេសចិននោះ ពួកនេះមិនដែលភ្លេចការឈឺចាប់ និងទុក្ខវេទនា ដែលខ្លួនធ្លាប់រស់ជាជីវិតទាសកររបស់ចិនឡើយ ។ ដូច្នោះស្មារតីរបស់ដូនតាយួន ដែលបង្រៀនកូនយួនជំនាន់ក្រោយ គឺថាដាច់ខាត ជនជាតិយួនមិនត្រូវបណ្តែតបណ្តោយអោយប្រទេសជាតិរបស់គេធ្លាក់ខ្លួនក្លាយទៅជាប្រទេសរណបរបស់ប្រទេសណាមួយទៀតបានឡើយ ពោលគឺថាពួកគេត្រូវតែខិតខំប្រឹងប្រែងធ្វើយ៉ាងណា ឈរលើជំហរច្បាស់លាស់របស់ខ្លួន ដើម្បីធ្វើជាចៅហ្វាយគ្រប់គ្រងលើជនជាតិ ដែលគេអាចគ្រប់គ្រងបាន និងយ៉ាងហោចណាស់ ប្រសិនបើមិនបានធ្វើជាចៅហ្វាយធំ ក៏ត្រូវតែខំយកអោយបាននូវឋានៈជាចៅហ្វាយរងឬក៏ឋានៈជាអ្នកម៉ៅការដែរ ។ ដូច្នោះហើយបានជានៅក្នុងសម័យបារាំងគ្រប់គ្រងឥណ្ឌូចិន មេដឹកនាំយួនប្រើប្រាស់គ្រប់វិធីសាស្រ្ត ដើម្បីអោយរដ្ឋការបារាំងពេញចិត្ត ប្រើប្រាស់ជនជាតិយួន អោយធ្វើជាចៅហ្វាយម៉ៅការគ្រប់គ្រងលើជនជាតិខ្មែរនិងជនជាតិលាវ ហើយនៅក្រោយសម័យសង្គ្រាមឥណ្ឌូចិនលើកទី២ បានត្រូវបញ្ចប់ មេដឹកនាំយួនបានចាប់យកឱកាស់ថ្មី គឺបន្តធ្វើជាអ្នកម៉ៅការរបស់រដ្ឋបាលក្រុងម៉ូស្គូ ដើម្បីយកឱកាស់គ្រប់គ្រងខ្មែរ និងលាវ ដដែល ។ ក្នុងឋានៈជាអ្នកម៉ៅការនយោបាយ នៅគ្រប់សម័យទាំងអស់ពួកមេដឹកនាំយួនក៏មិនភ្លេចរៀបចំនិងដាក់ចេញនូវផែនការបង្កើតពូជន៍សុទ្ធ ឬក៏បង្កាត់ពូជន៍យួនមួយកំណាត់ដើម្បីបន្សល់ទុកនូវតំណក់ឈាមយួន ក្នុងទឹកដីដែលគេមានបំណងលេបត្របាក់យកនៅថ្ងៃក្រោយ ។
ចំណែកឯជនជាតិសៀមដែលធ្លាប់មានទឹកដី មាននគរ និងមានវប្បធម៌ភ្លឺថ្លាមួយរយៈ ដោយសារការលួចប្លន់ជនជាតិដ៏ទៃ នាកាលសម័យដែលមានឈ្មោះដើមថា «ណនចាវ» តែក្រោយមកត្រូវបានជនជាតិចិនវាយបង្រ្កាបដណ្តើមយកទឹកដី ហើយបានដាក់ឈ្មោះថាជាក្រុមចោរព្រៃនោះ ក៏សុទ្ធតែធ្លាប់មានប្រវត្តិសាស្រ្តឈឺចាប់ រត់ភៀសសឹកសង្រ្គាមតាំងពីទឹកដីចិន ធ្លាក់ចូលមកដល់តំបន់ដីសណ្តរទន្លេមេគង្គ នៃចក្រភពខ្មែរសម័យអង្គរ ។ ជនជាតិសៀម ឬ ណនចាវ ដែលពូកែធ្វើសង្រ្គាមលួចឆ្មក់របៀបចោរព្រៃ ដែលមិនស្គាល់ច្បាប់ស្រុក ក៏មិនព្រមរស់នៅក្រោមការគ្រប់គ្រងដ៏មានមេត្តា និងករុណា ពីព្រះរាជាខ្មែរដែលជាម្ចាស់ប្រទេសបានដែរ ។ ជនជាតិសៀមគេមានមោទនៈភាព ដោយសារវីរៈភាពរបស់ដូនតារបស់ពួកគេ ដែលហ៊ានកាត់ក្បាលម្ចាស់ទឹកដី វាយដណ្តើមយកទឹកដី ហើយបង្កើតជានគរតាំងពីសតវត្សទី១៣ រហូតមកដល់បច្ចុប្បន្ននេះ ។
នយោបាយឱកាស់និយមរបស់មេដឹកនាំសៀម គឺមានលក្ខណៈមិនសូវគ្នាជាមួយនិងនយោបាយម៉ៅការរបស់មេដឹកនាំយួនទេ ។ ដោយសារជាតិសាសន៍ទាំងពីរនេះ គឺជាអ្នករងគ្រោះពីសំណាក់ជនជាតិចិន តែមួយដូចគ្នា ដូច្នោះគំនិតឈ្លានពានអ្នកដ៏ទៃ ដើម្បីខ្លួនបានថ្កុំថ្កើងខ្លួនឯង គឺមានមហិច្ឆតាមិនខុសគ្នាឡើយ ។ ក៏ប៉ុន្តែទោះជាយ៉ាងណា ជនជាតិដែលមានកំណើតជាទាសករចិន ទាំងពីរនេះមិនចង់អោយមានរបងផ្ទះជាប់គ្នាឡើយ ពោលគឺមិនចង់ទទួលយកលទ្ធិនយោបាយដូចគ្នាទេ ។
នៅក្នុងសម័យសង្គ្រាមឥណ្ឌូចិនលើកទី២ ពេលដែលមេដឹកនាំយួនមាននិន្នាការទៅរកលទ្ធិនយោបាយកុំមុយនីស្ត ក្នុងគ្រានោះមេដឹកនាំសៀម បានប្រកាន់ភ្ជាប់នូវជំហរធ្វើជាសនាធិការ នៃក្រុមប្រទេសដែលប្រកាន់យកនូវលទ្ធិសេរី ។
ប្រជាជាតិនៅក្នុងតំបន់ដែលរងទុក្ខ គឺប្រទេសខ្មែរ និងប្រជាពលរដ្ឋខ្មែរ ។ ក្រុមស្តេច និងពួកមន្រ្តីដែលគ្មានជំហរជាតិនិយមពិតប្រាកដ មិនត្រឹមតែមិនបានការពារប្រយោជន៍ខ្មែរទេ តែថែមទាំងបានធ្វើកិច្ចការជាច្រើនបម្រើអោយផលប្រយោជន៍សត្រូវ ហើយបំផ្លាញជាតិរបស់ខ្លួនទៅវិញ ។
ក្រោយពេលដែលសន្និសិត ក្រុងហ្សឺនែវ ប្រកាស់ទទួលស្គាល់ឯករាជ្យខ្មែរ ទង់ជាតិនៃរដ្ឋាភិបាលសង្គមរាស្រ្តនិយម របស់ សម្តេច នរោត្តម សីហនុ បានធ្វើជាអាវក្រោស បើកផ្លូវនាំមុខដឹកអាវុធយុទ្ធភ័ណ្ឌស្បៀងអាហារ និងថ្នាំពេទ្យ ផ្គត់ផ្គង់អោយពួកយួនយៀកមិញ ដែលទទួលបានបុព្វសិទ្ធិពិសេស ពី សម្តេច នរោត្តម សីហនុ អោយមកតាំងទីនៅក្នុងទឹកដីខ្មែរ ។
ក្រោយសន្និសិតក្រុងបានដុង ប្រទេសលាវ នាថ្ងៃទី២៥ ខែមិនា ឆ្នាំ១៩៧០ ព្រះឆាយាលក្ចណ៍ (រូបថត) របស់ សម្តេច នរោត្តម សីហនុ បានក្លាយជាសញ្ញាសំគាល់ ដើម្បីអោយកងទ័ពយួនយៀកមិញពាក់លើខ្លួន ជាការបញ្ជាក់ថាជាកងទ័ពរំដោះរបស់ សម្តេច នរោត្តម សីហនុ ហើយបើកយុទ្ធនាការប្រយុទ្ធវាយកំទេចរដ្ឋាភិបាលស្រោចស្រង់ជាតិរបស់លោក លន់ នល់ ដែលក្រោយមមកក្លាយទៅជារដ្ឋាភិបាលសាធារណរដ្ឋខ្មែរ ។
ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ១៩៧៨ ឧត្តមសេនីយ៍យួន វ៉ាន ទៀង ដឹង អគ្គបញ្ជាការកងទ័ពយួន បានរៀបកងទ័ពយួនចំនួន ២០០,០០០.០០ (ម្ភៃម៉ឺន) នាក់ នៅក្រោមផ្លាកកងទ័ពស្ម័គ្រចិត្តយួន ហើយចូលមកវាយឈ្លានពានខ្មែរ និងព្រមទាំងបានលើកបន្តុបរដ្ឋាភិបាលអាយ៉ងអោយកាន់អំណាច នៅទីក្រុងភ្នំពេញ តាំងពីក្រោយថ្ងៃ ០៧ មករា ១៩៧៩ មកទល់បច្ចុប្បន្ន ។
រង្វិលជុំនៃកាំប្រវត្តិសាស្រ្តជាច្រើន ក្នុងរយៈពេលកន្លះសតវត្សចុងក្រោយនេះ បានធ្វើអោយប្រជា ពលរដ្ឋខ្មែរស្លាប់ចំនួន ៤,០០០,០០០.០០ (បួនលាន) នាក់ គឺ៖ ១,០០០,០០០.០០ (មួយលាន) នាក់បានស្លាប់ក្នុងសម័យសង្រ្គាមយួនឈ្លានពាននាកំឡុងមុនថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ដែលជាថ្ងៃជ័យជំនះរបស់បក្សកុំមុយនីស្ត ឥណ្ដូចិនដឹកនាំដោយយួន ក្រុងហាណូយ ។ ២,៥០០,០០០.០០ (ពីរលាន ប្រាំសែន) នាក់បានស្លាប់នាកំឡុងរបបខ្មែរក្រហមយួន និងខ្មែរក្រហមចិន កាន់កាប់អំណាចនៅក្រោយថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៩ ដល់ថ្ងៃទី ០៧ មករា១៩៧៩ ហើយនិង ៥០០.០០០.០០ (ប្រាំសែន) នាក់ទៀតបានស្លាប់នាកំឡុងរបបអាយ៉ងយួន ក្រុងហាណូយ កាន់កាប់អំណាចនៅក្រោយថ្ងៃ ០៧ មករា ១៩៧៩ ដែលបានកែនខ្មែរអោយទៅធ្វើជាពលករ «ក៥» និងចាប់ធ្វើកងទ័ពអោយវាយសម្លាប់ខ្មែរនិងខ្មែរ ។
ក្រោយពេលបោះឆ្នោតឆ្នាំ១៩៩៣ រដ្ឋប្រហារបង្ហូរឈាមមួយបានកើតរយៈពេលមួយចំអិនកំពិសនៅកណ្តាលទីក្រុងភ្នំពេញគឺ ក្នុង ខែកក្កដា ឆ្នាំ១៩៩៧ ។ ការបន្តសម្លាប់រង្គាលទៅលើអតីតៈមេបញ្ជាការកងទ័ព កងទ័ព និងក្រុមគ្រួសារខ្មែរអ្នកជាតិនិយម ដែលមានអតីតៈភាពជាក្រុមអ្នកប្រយុទ្ធប្រឆាំងនិងការឈ្លានពានរបស់យួន តាំងពីសម័យតស៊ូរនៅជាយដែនខ្មែរ-សៀមមកនោះ គឹបានត្រូវពួកក្រុមមេដឹកនាំអាយ៉ងយួន ក្រុងហាណូយ សម្លាប់ផ្តាច់ផ្តិលអស់ជីវិតអស់រាប់ម៉ឺននាក់ថែមទៀត ។
ថ្ងៃទី១៥ កក្កដា ឆ្នាំ២០០៨ ប្រទេសសៀមបានសម្រេចិត្តលើកទ័ពចូលមកឈ្លានពានអធិបតេយ្យភាព របស់ខ្មែរនៅព្រំដែនភាគលិច ក្នុងតំបន់ប្រាសាទព្រះវិហារ ។ តាមពិតនេះមិនមែនជាលើកទីមួយទេដែលសៀមឈ្លានពានខ្មែរ និងរំលោភចូលយកទឹកដីខ្មែរភាគខាងលិចនោះ ។ អតីតៈប្រជាពលរដ្ឋ និងជាអតីតៈកងទ័ពអ្នកតស៊ូរខ្មែរ ដែលរស់នៅក្នុងតំបន់ភាគខាងលិចរាប់សិបឆ្នាំមកហើយនោះ បានដឹងយ៉ាងច្បាស់ថា អតីតៈដីខ្មែរក្នុងជំរុំរំដោះនាសម័យប្រយុទ្ធប្រឆាំងយួន ឈ្លានពាន គឺបានត្រូវសៀមរំកិលព្រំដែនយកអស់ជាយូរយាណាស់មកហើយ ។
មហិច្ឆតារបស់មេដឹកនាំយួន និងមេដឹកនាំសៀម គឺជាជំហរជាតិនិយមដ៏មុតមាំ ដែលគេធ្វើដើម្បីជាតិសាសន៍របស់ពួកគេ ។ ចំរៀកណាមួយនៃទឹកដីរបស់ខ្មែរ ដែលគេអាចឈ្លានពានយកបាន វាជាជ័យជំនះ និងជាសមិទ្ធិផល ព្រមទាំងជាស្នាដៃរបស់ពួកគេ ដែលគេបានបន្សល់ទុកសម្រ៉ាប់កូនចៅរបស់ពួកគេជំនាន់ក្រោយ ។ ក៏ប៉ុន្តែស្តេចខ្មែរ មេដឹកនាំខ្មែរ និងមន្រ្តីខ្មែរដែលលចោលម្សៀតពោលពាក្យ «ជាតិនិយម»តែក្នុងមាត់ តែមិនបានធ្វើសកម្មភាពណាមួយ ដែលបង្ហាញពីគំរូជាតិនិយមពិតប្រាកដ ដើម្បីខ្មែរ ។
ស្តេចខ្មែរ មេដឹកនាំខ្មែរ មន្រ្តីខ្មែរ និងអ្នកនយោបាយខ្មែរ នាពេលបច្ចុប្បន្ននេះ កុំថាឡើយដល់ទៅហ៊ានក្អក ឬហ៊ាននិយាយការពិតពីប្រវត្តិសាស្រ្ត ថា ដីកម្ពុជាក្រោម និងដីសុរិន្ទ ជារបស់ខ្មែរ សូម្បីតែការនិយាយការពារទឹកដីខ្មែរបច្ចុប្បន្ន ដែលសត្រូវឈ្លានពាន ក៏មិនហ៊ានហើបមាត់ផង ។ ពិសេសមន្រ្តីរបស់គណបក្សប្រជាជនកម្ពុជា ដែលភាគច្រើនមានកំណើតកើតនៅក្នុងខេត្តជាប់ព្រំប្រទល់ជាមួយនិងទឹកដីខ្មែរកម្ពុជាក្រោម ។ ពួកគេមានដូនតា ដែលមានដីស្រែចម្ការ ហើយដែលពេលនេះ យួនបានឈ្លានពានយកដីកេរដូនតារបស់ពួកគេអស់ទៅហើយ ហើយគេបានមកចាប់យកដីថ្មីនិងចាប់យកផ្ទះថ្មីនៅទីក្រុងភ្នំពេញ នាសម័យពួកយួន ក្រុងហាណូយ លើកបន្តុបពួកគេអោយកាន់អំណាចក្រោយ ០៧ មករា ១៩៧៩ តែពួកអ្នកទាំងអស់នេះគ្មានគំនិត ឬគ្មានជំហរជាតិនិយម ហ៊ាមនិយាយពីការពិតទាំងនេះចេញមកទេ ។
នយោបាយដឹកនាំរបៀនខ្វាក់ភ្នែក ធ្វើជាមើលមិនឃើញពីការឈ្លានពាននៃសត្រូវយួន និងសត្រូវសៀម តែបែជាមើលឃើញការស្រែកតវ៉ារបស់ប្រជាពលរដ្ឋខ្មែរ ដែលមានសេចក្តីក្លាហានហ៊ានស្រែកការពារ ទឹកដី ថាជាក្រុមបង្ករអសន្តិសុខសង្គម និងចោទថាជាមនុស្សក្បត់ជាតិទៅវិញ ។ តើប្រជាពលរដ្ឋខ្មែរដែលឈឺចាប់និងការឈ្លានពានរបស់យួន និងសៀម ហើយស្រែកតវ៉ាប្រឆាំងនិងការឈ្លានពាន គឺជាអ្នកក្បត់ជាតិខ្មែរ ឬជាអ្នកក្បត់ជាតិយួន ឬក៏ជាអ្នកក្បត់ជាតិសៀម?
នៅក្នុងប្រទេសសៀមឯណោះវិញ ជនជាតិសៀមដែលពាក់អាវពណ៌លឿង បានស្រែកប្រកាស់ថា ទឹកដីខ្មែរ គឺជាទឹកដីសៀម ហើយមិនតែប៉ុណ្ណោះ គេបានធ្វើបាតុកម្មទម្លាក់មេដឹកនាំរដ្ឋាភិបាលសៀមជា ច្រើននាក់ រហូតពេលថ្មីៗនេះក្រុមពលរដ្ឋសៀមទាំងនោះប្រកាស់ថា នឹងចូលមកដកបង្គោលព្រំដែនជាប់ជាមួយនិងប្រទេសខ្មែរចោល ក៏រដ្ឋាភិបាលសៀម និងអ្នកដឹកនាំសៀម មិនដែលប្រកាស់ចោទប្រកាន់ ឬក៏ដាក់កំហុសថា ប្រជាពលរដ្ឋសៀមទាំងអស់នោះជាជនក្បត់ជាតិដែរ ។
ដូចគ្នាកាលពី៤០ (សែសិប) ឆ្នាំមុន ពេលដែលយួនខាងជើងបញ្ចប់សង្គ្រាមជាមួយយួនខាងត្បូងនៅថ្ងៃទី៣០ មេសា ១៩៧៥ គឺ ១៣ថ្ងៃ ក្រោយនៃជ័យជំនះរបស់បក្សកុំមុយនីស្ត ឥណ្ឌូចិន ដែលដឹកនាំដោយយួន យកជ័យជំនះបានលើរបបសាធារណខ្មែរ នាថ្ងៃទី១៧ មេសា ១៩៧៥ នោះ មេដឹកនាំយួននិងក្រុមអ្នកនយោបាយយួនខាងជើង ក៏គេមិនបានចោទប្រកាន់ ឬចាត់ទុកប្រជាពលរដ្ឋយួនខាងត្បូងថា ជនក្បត់ជាតិ ដែលត្រូវតែមានទោស ឬត្រូវដាក់ទោសអ្វីមួយនោះដែរ ។
មានតែស្តេចខ្មែរ និងមេដឹកនាំខ្មែរ ប៉ុណ្ណោះដែលមានប្រវត្តិជាអ្នកដាក់ទោសប្រជាពលរដ្ឋខ្លួនឯងនិងចោទប្រកាន់ប្រជាពរដ្ឋខ្លួនឯងថាជាជនក្បត់ជាតិ ។ សម័យសង្គមរាស្រ្តនិយម របស់សម្តេច នរោត្តម សីហនុ បានភ្ជាប់ជាតិទៅរាជបល្ល័ង ដែលជាកៅអីអង្គុយរបស់ខ្លួន ហើយចោទក្រុមខ្មែរសេរី ថាជាក្រុមអ្នកក្បត់រាជបល្ល័ង្គ រួចហើយចាប់យកទៅចងមុខបាញ់សម្លាប់ចោល ។ នៅក្នុងសម័យខ្មែរក្រមយួន និងខ្មែរក្រហមចិនកាន់កាប់អំណាចដែលមានចំណែកនៃការទទួលខុសត្រូវរបស់ សម្តេច នរោត្តម សីហនុ ផងដែរនោះ បានចោទប្រកាន់និងដាក់ទោសប្រជាពលរដ្ឋខ្មែរថាជា សេអ៊ីអា (CIA) និងថាជាខ្មាំងរបស់អង្គការរួចហើយចាប់ចងយកទៅធ្វើទារុណ្ឌកម្មសម្លាប់ចោល ។ នៅក្នុងសម័យអាយ៉ងយួន ក្រោយថ្ងៃទី០៧ មករាឆ្នាំ១៩៧៩ របបនេះបានចោទប្រកាន់ប្រជាពលរដ្ឋខ្មែរថាជា «ខ្មាំង បដិវត្តន៍» ដែលមាននិន្នាការអាស៊ានណាស៊ីស នឹងបានលាបពណ៌ថាក្រុមពួកប្រតិកិរិយា រួចហើយក៏ចាប់ចងបញ្ចូនទៅអោយអោយយួនដាក់គុកនៅទីក្រុងហាណូយ និងមួយចំនួនក៏ត្រូវចាក់ថ្នាំសម្លាប់ចោល ។
នាពេលបច្ចុប្បន្ន គឺជាសម័យក្រឡាប់ចាក់ដែលក្រុមមេដឹកនាំក្បត់ជាតិ និងលក់ជាតិ ក្លាយខ្លួនទៅជាវីរៈជន ចំណែកឯអ្នកស្នេហាជាតិ និងអ្នកជាតិនិយម បានត្រូវគេដាក់ទោសចោទប្រកាន់ថាជាអ្នកក្បត់ជាតិ ទៅវិញ ។ សង្គមនយោបាយដ៏វឹកវរដែលកំពុងដឹកនាំដោយជនវង្វេងអំណាច ពុលនិងអំពើរពុករលួយនិងឈ្លក់ជាមួយនឹងវប្បធម៌ក្រអើតក្រទម បានធ្វើការបង្វិលអត្ថន័យន័យពាក្យ «ជាតិនិយម» អោយមានន័យទៅតាមការចង់បានរបស់ខ្លួន ក្នុងគោលបំណងបិទបាំងនូវអំពើបាប និងភវតណ្ហា ដែលពួកខ្លួនបានប្រព្រឹត្តិ ពោលគឺ «ជាតិនិយម» របស់ពួកអ្នកដឹកនាំសព្វថ្ងៃនេះ កំពុងតែធ្វើអោយ «ជាតិយំ» ។ សព្វថ្ងៃនេះរបបដែលដឹកនាំដោយ មោឃបុគ្គល បានកំពុងបង្រៀនអោយកូនចៅរបស់ពួកគេចេះ ចង ចាំ និងអនុវត្តន៍ នូវអគតិទាំងបួន ដែលព្រះពុទ្ធជាព្រះបរមគ្រូនៃយើងបង្រៀនអោយមនុស្សជាតលាចាក និងចៀសវាង ។ អគតិទាំងបួននោះ ដែលរួមមាន ការលំអៀងព្រោះស្រលាញ់ ការលំអៀងព្រោះស្អប់ ការលំអៀងព្រោះខ្លាចនិងការលំអៀងព្រោះអាណិត ត្រូវបានគេសាបព្រោះអោយខ្មែរគ្រប់គ្នាក្នុងសង្គមខ្មែរទទួលយកនូវឥទ្ធិពលនៃអំពើរលំអៀងទាំងអស់នេះ ។
លំអៀងព្រោះស្រលាញ់ គឺការតែងតាំងកូនចៅរបស់ខ្លួនអោយឡើងធ្វើធំ និងដាក់បក្ខពួករបស់ខ្លួនក្នុងតួរនាទីដែលមានអំណាច ។ លំអៀងព្រោះស្អប់ គឺការចោទប្រកាន់អ្នកដ៏ទៃណា និងក្រុមណាដែលហ៊ានបញ្ចេញមតិរិះគន់នូវទង្វើលាមកនៃការដឹកនាំរបស់ខ្លួន ហើយរុញទៅរកការចាប់ចងដាក់គុក ដេញរត់ចោលស្រុក ឬសម្លាប់ចោលតាមកំហឹង ។ លំអៀងព្រោះខ្លាច ការអនុវត្តន័នូវយុទ្ធសាស្រ្តដោយធ្វើយ៉ាងណាអោយប្រជាពលរដ្ឋខ្មែរគ្មានការងារធ្វើ គ្មានមុខរបរ និងគ្មានចំណូល ដែលបង្កើតនូវភាពអត់ឃ្លាន រួចហើយសម្លុតអោយបាក់ខ្លប និងការសម្លាប់ព្រមានអោយខ្លាច ។ លំអៀងព្រោះអាណិត គឺជានយោបាយប្រជាភិថុរ យកតថៈភាព មកបន្លំជាសច្ចៈភាព បោកប្រាស់ទឹកចិត្តប្រជាពលរដ្ឋខ្មែរ ដោយការកុហក់ប្រជាពលរដ្ឋខ្មែរថាខ្លួនខិតខំធ្វើការងារដើម្បីខ្មែរ ដើម្បីប្រទេសជាតិ រហូតគ្មានពេលវេលាសម្រ៉ាប់ក្រុមគ្រួសារនិងសម្រ៉ាប់ខ្លួនឯង ធ្វើជាយកចិត្ត និងធ្វើជាមានមេត្តាដោយចែកអំណោយបន្តិចបន្តួច តែចេតនាធំគឺបង្កប់នូវចំណងចង ដើម្បីអោយប្រជាពលរដ្ឋអាណិត តែតាមពិតខ្លួន ក្រុមគ្រួសារខ្លួន និងបក្ខពួករបស់ខ្លួន គឺសុទ្ធតែជាក្រុមលក់ជាតិ បំផ្លាញជាតិ ក្បត់ជាតិ និងជាឃាតករ ដែលមានបាតដៃប្រលាក់ឈាមផង ។
សរុបសេចក្តីមក «ជាតិនិយម» ដែលខ្មែរត្រូវការ មិនមែនជា «ជាតិនិយម» តាមលទ្ធិរបស់បុគ្គលនិយម ឬតាមបែបពូជសណ្តាននិយមនោះទេ ។ «ជាតិនិយម» ដែលខ្មែរត្រូវការគឺជាគោលការណ៍របស់ជាតិមួយ ដែលអាចផ្តល់ឱកាស់អោយខ្មែរគ្រប់គ្នា បម្រើអោយខ្មែរគ្រប់គ្នា លើកទឹកចិត្តខ្មែរគ្រប់គ្នា ការពារខ្មែរគ្រប់គ្នា និងជាពិសេសការពលិកម្មដើម្បីបុព្វជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ។ «ជាតិនិយម» គឺធ្វើយ៉ាងណាអោយជាតិរឹងមាំ អាចការពារខ្លួនឯងខ្លួនឯងបាន មិនពឹងពាក់បរទេស និងមិនធ្វើជាកញ្ជាស់បរទេស ហើយក៏មិនធ្វើអោយជាតិទន់ជ្រាយ និងមិនអោយបរទេសប្រមាថមើលងាយ ដែរ ពោលគឺ «ជាតិនិយម» ពិតប្រាកដមិនមែនធ្វើអោយ «ជាតិយំ» ទេ ៕