ក្នុងពេលដែលមេដឹកនាំបក្សប្រជាជនបដិវត្តន៍កម្ពុជា ឬបក្សកុំមុយនីស្តកម្ពុជា ឬក៏គណបក្សប្រជាជនកម្ពុជា មានយួន ហូ ជីមិញ និងអ្នកនយោបាយយួនជាច្រើននាក់ធ្វើជាគ្រូបង្វឹកនយោបាយនោះ មេដឹកនាំបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា ក៏គួរតែរៀនសូត្រពីគំរូដឹកនាំនយោបាយ និងយុទ្ធសាស្រ្តនយោបាយពីអ្នកដឹកនាំនៃប្រទេសដ៏ទៃផងដែរ បើមិនហ៊ានរៀនតាមគំរូនយោបាយរបស់អ្នកនយោបាយអាមរិកាំងទេក៏គួរតែរៀនសូត្រនយោបាយពីមេដឹកនាំនៃប្រទេសជិតខាងខ្មែរ គឹពួកមេដឹកនាំសៀមដែរ ។
ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១០ នេះ ទីប្រឹក្សាច្បាប់របស់លោក ថាក់ ស៊ីន ស៊ីណាវ៉ាត់ ជាអតីតៈនាយករដ្ឋមន្រ្តីសៀម ដែលត្រូវពួកយោធាធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចនោះ បានប្រកាស់ថា គេបានជួលមេធាវីអន្តរជាតិមួយរូបគឹលោក គឺលោក អាឡិចសង់ដ័រ ខេ ណុប (Alexander K Noops) និងក្រុមមេធាវីអន្តរជាតិរបស់លោក រ៉ូប៊ើត អាំ ស្ល៊ើដាំ (Robert Am-Slerdam) ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ អោយបើកការស៊ើបអង្កេតករណីសម្លាប់រង្គាល់ទៅលើសមាជិកក្រុមអាវក្រហមនៅក្នុងបាងកក និងរៀបចំសំណុំរឿងប្តឹងប្រឆាំងរដ្ឋាភិបាលសៀម នៅតុលាការឧក្រិដ្ឋកម្ម និងវិច្ឆេទកម្មអន្តរជាតិ ។
ព្រឹត្តិការណ៍ដែលរដ្ឋាភិបាលក្រុងបាងកក បានបើកយុទ្ធនាការយោធា បង្រ្កាបទៅលើក្រុមបាតុករនៅក្នុងទីក្រុងបាងកក នាពេលបច្ចុប្បន្ននេះ គឹមិនខុសគ្នានឹងព្រឹត្តិការណ៍ដែលរដ្ឋាភិបាលចាំផ្ទះរបស់លោក ហ៊ុន សែន បានបញ្ជាយោធា និងប៉ូលីស អោយបង្រ្កាបក្រុមបាតុករ ជាក្រុមចលនានិស្សិត ចលនាពលរដ្ឋនិងចលនាសមណនិស្សិត ដែលបានងើបឡើងបះបោរធ្វើបាតុកម្មតវ៉ាប្រឆាំងកាលពីឆ្នាំ ១៩៩៨ – ៩៩ នោះទេ ។ កាលណោះដោយសារពលរដ្ឋ និស្សិត និងព្រហសង្ឈ គាំទ្រលោក សម រង្ស៊ី និងគាំទ្រសម្តេចនរោត្តម រណឬទ្ធិ ទើបមានបាតុកររាប់ម៉ឺននាក់បានចេញមកតាមដងផ្លូវធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោតដែលលួចបន្លំដោយគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន និងទាមទារអោយលោកហ៊ុន សែន ចុះចេញពីអំណាច ។ តែនៅទីបំផុត នៅពេលដែលក្រុមពួកអ្នកនយោបាយប្រឆាំង ហ៊ុន សែនដែលដឹកនាំដោយ នរោត្តម រណឬទ្ធិ និង សម រង្ស៊ី ស្តាប់ការឱវ៉ាទរបស់ សម្តេច នរោត្តម សីហនុ ព្រមចូលរួមប្រជុំរដ្ឋសភា ដើម្បីស្បថចូលកាន់ដំណែងជាតំណាងរាស្រ្តនោះបានធ្វើអោយក្រុមបាតុករ រាប់ម៉ឺននាក់ ដែលចេញមកគាំទ្ររងនូវការវាយប្រហា ត្រូវគេតាមចាប់ និងសម្លាប់ អស់រាប់រយនាក់ទាំងចំហរ និងទាំងលាក់កំបាំង តែ សម រង្ស៊ី និង នរោត្តម រណឬទ្ធិ មិនបានរកមេធាវីអន្តរជាតិណាម្នាក់អោយជួយស្រាវជ្រាវរឿងឧក្រិដ្ឋកម្មទាំងអស់នេះហើយប្តឹងរកយុត្តធម៌អោយជនរងគ្រោះជាសមាជិកក្រុមបាតុករ ឬជាសមាជិកក្រុមគ្រួសារ នៃជនរងគ្រោះដែលត្រូវគេសម្លាប់ ចាប់វាយធ្វើបាប ទាំងអស់នោះឡើយ ។
ក្រុមអ្នកនយោបាយខ្មែរ ដែលពួកគេភាគច្រើនធ្វើនយោបាយបានដោយសារតែឱកាស់ហុចអោយ និងដោយគ្មានការតាំងចិត្តច្បាស់លាស់ពីដើមទីមកនោះ គឺសុទ្ធតែជាក្រុមមនុស្សដែលចូលចិត្តបោកទឹក ចិត្ត ពលរដ្ឋ និងបំផ្លាញការជឿជាក់របស់ពលរដ្ឋ ។ ពួកក្រុមអ្នកនយោបាយទាំងអស់នេះយល់ស្មានៗថា គេអាចបន្តធ្វើនយោបាយតាមរបៀប សម្តេច នរោត្តម សីហនុ ឬក៏បន្តនូវរូបមន្តនយោបាយដ៏ឆ្កួត លេលា របស់ សម្តេច នរោត្តម សីហនុ បានតទៅទៀត ហើយប្រជាពលរដ្ឋមិនដឹងខ្យល់អ្វីទាល់តែសោះ ចាំតែ ស្តាប់តាមការហែហៃរបស់ពួកគេ ។
គួរំលឹកថា សម្តេច នរោត្តម សីហនុ កាលពីកំឡុងឆ្នាំ១៩៦០ ក្រោយពេលត្រឡប់មកពីបំពេញទស្សនៈកិច្ចនៅអាកេរិក ធ្លាប់បានកុហក់ពលរដ្ឋខ្មែរថា សហរដ្ឋអាមេរិក វាគ្មានអ្វីជឿនលឿន ឬអស្ចារ្យ ជាងប្រទេសខ្មែរដែលកំពុងតែដឹកនាំដោយព្រះអង្គនោះទេ ។ សម្តេច នរោត្តម សីហនុ ថែមទាំងបាននិយាយបញ្ចើចថែមទៀតថា នៅប្រទេសអាមេរិកធ្វើដំណើរមួយថ្ងៃមិនប្រទះឃើញបង្គោលគីឡូមួយផង ។
មកដល់ពេលបច្ចុប្បន្ននេះ ក្រុមអ្នកនយោបាយខ្មែរ ដែលស្ថិតនៅក្រោមផ្លាកអ្នកប្រជាធិបតេយ្យ ឬនៅក្រោមផ្លាកគណបក្សប្រឆាំង ក៏កំពុងតែព្យាយាមដើរនយោបាយ កុហក់ បោកប្រាស់ពលរដ្ឋ តាមតែរបៀប សម្តេច នរោត្តម សីហនុ បានបោកប្រាស់ពលរដ្ឋខ្មែរ កាលពីកំឡុងឆ្នាំ១៩៦០ ដែរ ។
លោក សម រង្ស៊ី និង លោក ស៊ាង ប៉េង សែ ដែលបានមកដល់ទឹកដីអាមេរិក ដើម្បីធ្វើការបង្ហាញពីឯកសារព្រំដែនដែលរដ្ឋាភិបាលយួន និងរដ្ឋាភិបាលក្រុងភ្នំពេញ បានព្យាយាមបោះបង្គោលពុះចែក ដែនដីខ្មែរកម្ពុជាក្រោមអោយក្លាយទៅជាមានព្រំដែនជាមួយប្រទេសខ្មែរនោះបាននិយាយថា «មានតែរដ្ឋាភិបាលទេ ដែលមានសិទ្ធ និងអំណាចប្តឹងតវ៉ាទៅអង្គការសហប្រជាជាតិ ឬប្តឹងទៅតុលាការអន្តរជាតិ ស្តីពីការរំលោភសន្ធិសញ្ញា នៃកិច្ចព្រមព្រៀង ក្រុងប៉ារីស ២៣ តុលា ១៩៩១ បាន» ពួកអ្នកទាំងពីរនាក់នេះបន្តថា «ប្រសិនបើគណបក្សំសម រង្ស៊ី ជាប់ឆ្នោត បង្កើតជារដ្ឋាភិបាលទើបមានសិទ្ធិ ប្តឹងបាន»។
ការពោល និងរៀបរាប់ខាងលើនេះ គឺជាសុទ្ធតែជាពាក្យសម្តីបោកប្រាស់ ឬក៏ជាសម្តីរបស់ពួកអ្នកដែល មិនដែលធ្វើការសិក្សាស្រាវជ្រាវ ពីច្បាប់អន្តរជាតិ និងឬក៏ជាសម្តីរបស់ពួកក្រុមអ្នកនយោបាយ ដែលមិនចង់អោយពលរដ្ឋដឹងការពិតនិងមានចេតនាធ្វើប្រជាភិថុរ ក្នុងគោលបំណងបម្រើមហិច្ឆតានយោបាយរបស់ខ្លួន ដែលគ្រាន់តែចង់ទៅកាន់អំណាចតែប៉ុណ្ណោះ តែតាមពិតគឺពួកគេគ្មានបំណងចង់ជួយដោះស្រាយបញ្ហាជាតិ និងទុក្ខលំបាករបស់ពលរដ្ឋពិតប្រាកដនោះទេ ។
ច្បាប់អន្តរជាតិ មិនបាននិយាយថា មានតែរដ្ឋាភិបាលទើបមានសិទ្ធិប្តឹងតវ៉ា នៅតុលាការវិច្ឆេទកម្មអន្តរជាតិ ឬក៏មិនបាននិយាយថា ពលរដ្ឋ និអ្នកតំណាងពលរដ្ឋ គ្មានសិទ្ធិប្តឹងតវ៉ានោះទេ ។ តែច្បាប់នេះបាននិយាយយ៉ាងច្បាស់ថា សូម្បីតែប្រជាពលរដ្ឋម្នាក់ ដែលរងនូវការរំលោភពិតប្រាកដពីរដ្ឋាភិបាល នៃប្រទេសណាមួយក៏មានសិទ្ធិធ្វើជាដើមបណ្តឹងដើម្បីប្តឹងតទល់ជាមួយនិងរដ្ឋាភិបាល នៃប្រទេសនោះដែរ ។
ចំពោះប្រទេសខ្មែរ កិច្ចព្រមព្រៀងក្រុងប៉ារីស គឹជាសន្ធិសញ្ញាអន្តរជាតិ ដែលទទួឡស្គាល់ដោយអន្តរជាតិ មានប្រទេសជាងត្ថលេខីចំនួន ១៨ ប្រទេស បានចុះហត្ថលេខា និងមានអង្គការសហប្រជាជាតិ ជាអ្នកផ្តួចផ្តើម និងទទួលខុសត្រូវ ។ កិច្ចព្រមព្រៀងនេះមិនស្លាប់ជាដាច់ខាត ហើយមានជីវិត និងសុពលភាពជានិច្ចនិរន្ត ប៉ុន្តែការអនុវត្តន៍ ឬការរំលោភកិច្ចព្រមព្រៀងនេះ វាជាភារកិច្ចរបស់ក្រុមអ្នកនយោបាយខ្មែរ ឬក្រុមអ្នកតំណាងពលរដ្ឋខ្មែរដែលមានតួរនាទិឃ្លាំមើល រួចហើយរាយណ៍ ឬប្តឹងតវ៉ា ដើម្បីអោយប្រទេសជាហត្ថលេខី និងអន្តរជាតិ គេមកជួយអន្តរាគមន៍ ។
ក្នុងរយៈកាលកន្លងមក មិនមានអ្នកនយោបាយណាម្នាក់ ឬក៏មានក្រុមតំណាងពលរដ្ឋណាមួយបានធ្វើពាក្យបណ្តឹង ដើម្បីប្តឹងទៅកាន់តុលាការវិច្ឆេទកម្មអន្តរជាតិ ស្តីពីការរំលោភកិច្ចព្រមព្រៀនេះទេ ពោលគឹមានត្រឹមតែអ្នករាយការណ៍ទៅអន្តរជាតិ ថាកិច្ចព្រមព្រៀងត្រូវបានគេរំលោភតែប៉ុណ្ណោះ ។
ការធ្វើសេចក្តីរាយការណ៍ និងធ្វើការប្តឹងតវ៉ា គឺមានន័យខុសគ្នាស្រឡះ និងមានសកម្មភាពខុសគ្នាដូចជាមេឃ និងដី ។ សម រង្ស៊ី និង ស៊ាន ប៉េង សែ បានបំភ្លៃ និងបន្លំពាក្យនិយាយកុហក់ពលរដ្ឋខ្មែរនៅអាមេរិកាំង កាណាដា និង អឺរ៉ុបថា ខ្លួនបានដាក់ពាក្យប្តឹងទៅប្រទេសហត្ថលេខី ទៅសភាសហគមន៍អឺរ៉ុប និងប្តឹងទៅប្រទេសនានាហើយ ។ តាមន័យនេះគឺពួកគេមានចេតនានិយាយកុហក់ ឬក៏ពួកគេមិនយល់ពីភាសាច្បាប់ព្រោះតែពួកគេបានធ្វើត្រឹមតែសេចក្តីរាយការណ៍តែពួកគេនិយាយថា ពួកគេបានប្តឹងទៅវិញ ។
ដើម្បីកំអោយពលរដ្ឋខ្មែរមានមន្ទិលសង្ស័យ និងចាញ់បោកសម្តីរបស់ក្រុមអ្នកនយោបាយទាំងនោះបន្តទៅទៀតដែលចូលចិត្តយកបញ្ហាជាតិ មកធ្វើជាលេសរៃអង្គាសយកថវិកា ឬប្រាក់ឧប្បត្ថម្ភ ចូលក្នុងហោប៉ៅឯកជននោះ ពលរដ្ឋខ្មែរតោងយល់ថា «ការប្តឹង វាលុះត្រាណាតែមានមេធាវី ឬក្រុមអ្នកច្បាប់ ធ្វើការកសាងសំណុំរឿង រួចហើយដាក់ពាក្យប្តឹងទៅតុលាការ» ចំណែកឯសេចក្តីរាយការណ៍គឺថា «គ្រាន់តែសរសេររបាយការណ៍ ដោយនណាម្នាក់ឬដោយក្រុមណាមួយ រួចហើយទៅធ្វើសេចក្តីថ្លែងការណ៍ ឬក៏ផ្ញើររបាយការណ៍ជូនសក្សីណាម្នាក់ ឬក៏អោយទៅក្រុមអ្នកយកព៍ត៌មាន ប៉ុណ្ណោះ» ។
ការដែលហៅថា «ប្តឹង» គឺធ្វើដូចលោក សម រង្ស៊ី ធ្លាប់បានប្តឹងលោក ហ៊ុន សែន កាលពីឆ្នាំ២០០៤ នៅតុលាការក្រុង ញូវយ៉ក សហរដ្ឋអាមេរិក ឬក៏ដូចជាពេលនេះ អតីតៈនាយករដ្ឋបន្រ្តីសៀម ថាក់ ស៊ីន ស៊ីណាវ៉ាត់ បានជួលមេធាវីអន្តរជាតិគឺលោក Alexander Knoops និងក្រុមមេធាវីអន្តរជាតិលោក Robert Am-Slerdam អោយធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត ករណីការបង្រ្គាប និងសម្លាប់ក្រុមបាតុករ អាវក្រហម ដែលរដ្ឋាភិបាលសៀមបច្ចុប្បន្នបានអនុវត្តន៍ក្នុងទីក្រុងបាងកក នាពេលនេះអញ្ចឹង ។
ប៉ុន្តែករណី ព្រំដែនខ្មែរដែលប្រទេសជិតខាងរំលោភ និងការមិនគោរពកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ២៣ តុលា ១៩៩១ ពីសំណាក់រដ្ឋាភិបាលខ្មែរ និងរដ្ឋាភិបាលនៃប្រទេសជិតខាងកម្ពុជា តើ សម រង្ស៊ី និង ស៊ាន ប៉េង សែ បានជួល ឬមានក្រុមមេធាវីអន្តរជាតិ កាន់សំណុំរឿងនេះហើយឬនៅ? បើមិនទាន់មានទេ ហេតុអ្វីក៏ហ៊ានដើរនិយាយប្រាប់ពលរដ្ឋខ្មែរនៅក្រៅប្រទេសថា ពួកខ្លួនបានប្តឹងរួចហើយ? តើអ្នកនយោបាយ និងអ្នកបច្ចេកទេស ទាំងពីរនាក់នេះយល់ពីភាសាច្បាប់ និងគន្លឹះនៃនីតិវិធីច្បាប់ដែរឬទេ? ប្រសិនបើ ស៊ាន ប៉េង សែ មិនយល់នោះ តែ សម រង្ស៊ី ដែលជាអ្នកដឹកនាំបក្សនយោបាយម្នាក់ត្រូវតែយល់រឿងនេះអោយបានច្បាស់ ព្រោះខ្លួនលោកធ្លាប់មានបទពិសោធន៍ ប្តឹង លោក ហ៊ុន សែន នៅក្នុងតុលាការក្រុង ញូវយ៉ក រួចម្តងមកហើយ ។ កាលណោះប្រសិនបើសម រង្ស៊ី និងលោក Ron Abney គ្មានលោក Morton Sklar ធ្វើជាមេធាវី ដើម្បីរៀបចំកសាងសំណុំរឿងដើម្បីដាក់ពាក្យប្តឹងទៅតុលាការទេ តើតុលាការគេព្រមទទួលក្តី និងបើកការស៊ើបអង្កេតសំណុំរឿងបោកគ្រាប់បែកនៅមុខរដ្ឋសភា កាលពីខែមិនា ឆ្នាំ១៩៩៧ នោះទេ?
ជំហ៊ានមួយទៀតដែលលោក ថាក់ ស៊ីន ស៊ីណាវ៉ាត់ បានជួលមេធាវីអន្តរជាតិ អោយស៊ើបអង្កេតសំណុំរឿងបង្រ្កាបក្រុមបាតុករអាវក្រហមនៅក្នុងទីក្រុងបាងកក គឺបានឆ្លើយតប និងបង្ហាញអោយពលរដ្ឋខ្មែរ ដឹងជាសាធារណៈថា«មិនមែនមានតែរដ្ឋាភិបាល ដែលកំពុងតែកាន់អំណាចទេ ដែលមានសិទ្ធិ ប្រើប្រាស់សិទ្ធិធ្វើការប្តឹងតវ៉ាក្តីនៅក្នុងតុលាការវិច្ឆេទកម្មអន្តរជាតិនោះ» ។ ដូច្នោះ សម រង្ស៊ី និង ស៊ាន ប៉េង សែ ត្រូវតែរៀនសូត្រតាមគំរូរបស់អតីតៈនាយករដ្ឋមន្រ្តីសៀម ថាក់ ស៊ីន ស៊ីណាវ៉ាត់ ដែលគេព្យាយាមរកយុត្តិធម៌អោយជនរងគ្រោះ ដែលជាពលរដ្ឋរបស់គេ និងជាក្រុមអ្នកគាំទ្រនយោបាយរបស់គេ នៅក្នុងឆាកតុលាការអន្តរជាតិ ។
មិនមែនមានតែសំណុំរឿងព្រំដែន និងករណីដែលរដ្ឋាភិបាលក្រុងភ្នំពេញ ព្រមទាំងរដ្ឋាភិបានៃប្រទេសជិតខាងខ្មែររំលោភកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ២៣ តុលា ១៩៩១ ប៉ុណ្ណោះទេដែលកំពុងតែស្ថិតនៅក្នុងដៃរបស់ សម រង្ស៊ី ប៉ុន្តែតាំងពីចាប់ផ្តើមក្នុងឆាកនយោបាយមក សម រង្ស៊ី បានកាន់សំណុំរឿងជាច្រើននៅក្នុងដៃ ហើយបានផ្អិបសំណុំរឿងទាំងអស់នោះទុកមិនព្រមធ្វើការប្តឹងផ្តល់ លោក ហ៊ុន សែន ។ ក្នុងចំណោមសំណុំរឿងឃាតកម្មធំៗដូចជា ការគប់គ្រាប់បែកលើហ្វូងបាតុករ នៅថ្ងៃទី៣០ មិនា ១៩៩៧, រឿងបង្រ្កាប់បាតុករជានិស្សិត ពលរដ្ឋ និងព្រះសង្ឈ កាលពីក្រោយបោះឆ្នោតឆ្នាំ១៩៩៨, រឿងសម្លាប់សកម្មជនសហជីព អ្នកសារព័ត៌មាន និងសកម្មជននយោបាយជាច្រើន ដែលអ្នកទាំងអស់គ្នានោះសុទ្ធតែស្លាប់ដោយសារមូលហេតុ គាំទ្រសកម្មភាពនយោបាយរបស់ សម រង្ស៊ី ។ ប៉ុន្តែរហូតមកដល់ពេលនេះ មានតែសំណុំរឿងមួយករណីគាត់ដែល សម រង្ស៊ី បានប្តឹងនៅក្នុងតុលាការក្រុង ញូវយ៉ក នៃសហរដ្ឋងាមេរិក ហើយដែលក្រោយមក សម រង្ស៊ី បានដកពាក្យបណ្តឹងចេញមកវិញ ដើម្បីផលប្រយោជន៍នៃការដោះដូរនយោបាយជាមួយ ហ៊ុន សែន ។
នេះជាទម្លាប់មិនទទួលខុសត្រូវរបស់អ្នកនយោបាយខ្មែរ ដែលយកជីវិតខ្មែរអោយទៅស្លាប់ដើម្បីភាពភ្លឺចញ្ចាចនៃជីវិតនយោបាយរបស់ខ្លួន និងដើម្បីលើកដំកើងខ្លួនឯងអោយទៅជាតួរអង្គនៃព្រះអទិទេព ដែលចូលចិត្តតែហុតឈាមពលរដ្ឋនោះគឺមានវប្បធម៌បន្តមកតាំងពី សម្តេច នរោត្តម សីហនុ លោក សឺន សាន ទ្រង់ នរោត្តម រណឬទ្ធិ និងរហូតមកដល់លោក សម រង្ស៊ី នាពេលបច្ចុន្ននេះ ។ ដើម្បីប្រឆាំងកុំមុយនីស្ត គឺគេយកពលរដ្ឋអោយទៅដើជួរមុខ ដល់ពេលបានភោគផលលាភសក្ការៈដែលពួកកុំមុយនីស្ត បែងចែកនិងផ្តល់អោយគឺលែងរវល់ពីដំណក់ឈាមរបស់ពលរដ្ឋ និងជីវិតរបស់ពលរដ្ឋដែលបានពលីកម្ម និងបានស្លាប់ដើម្បីពួកគេ ។ ដោយស្តាប់តាមបង្គាប់ សម្តេច នរោត្តម សីហនុ នោះអ្វីៗទាំងអស់ដែលពួកអ្នកយោបាយនៃក្រុមប្រឆាំង ហ៊ុន សែន បានធ្វើសកម្មភាពសព្វថ្ងៃនោះ មិនមានឃើញសកម្មណាមួយធ្វើអោយបានពិតប្រាកដ និងបានចប់ចុងចប់ដើមទាល់តែសោះ ។ ពោលគឺគេនាំគ្នាធ្វើត្រឹមតែពាក់កណ្តាលអោយពលរដ្ឋអរ និងរំភើប តែនៅចុងបំផុត គឺពួកគេធ្វើអោយពលរដ្ឋអស់សង្ឈឹម និងមិនទទួលបានអ្វីទាំងអស់បន្ទាប់ពីពួកគេបានចូលទៅអង្គុយតុចចារជាមួយ ហ៊ុន សែន ដើម្បីដោះដូរផលប្រយោជន៍នយោបាយជាមួយពួកកុំមុយនីស្ត ។
អ្នកនយោបាយជាតិនិយមគឺជាអ្នកនយោបាយដែលធ្វើកិច្ចការដើម្បីជាតិនិងដើម្បីពលរដ្ឋ មិនមែនធ្វើយោបាយដើម្បីតែបក្សពួកនិងក្រុមគ្រួសារ ហើយស្តាប់តាមតែសម្តីរបស់មនុស្សម្នាក់ដែល ធ្លាប់បានធ្វើអោយពលរដ្ឋស្លាប់រាប់លាននាក់ និងធ្វើអោយប្រទេសជាតិធ្លាក់ចូលទៅរណ្តៅមហន្តរាយនោះទេ ។
តែអ្នកនយោបាយខ្មែរគ្រាបច្ចុប្បន្ននេះគឺគ្មានជំហរនយោបាយជាតិខ្មែរនិយមទាល់តែសោះ គឺមានតែពួកអ្នកនយោបាយអាយ៉ងយួន ហូ ជីមិញ និយម និងពួកអ្នកនយោបា អាយ៉ងសក្តិភូមិ សីហនុ និយមមានន័យថាពួកក្រុមបក្សកុំមុយនីស្តដែលបានលើកបន្តុបដោយប្រទេសយួន ក្រុងហាណូយ តាំងពីក្រោយថ្ងៃ០៧ មករា ១៩៧៩ គឹគោរពតាមលទ្ធិ ហូ ជីមិញ និយម និងពួកអ្នកនយោបាយដែលមានអតីតៈភាពជាអ្នកតស៊ូរប្រឆាំងយួនមកពីជាយដែន គឺគោរពតាមលទ្ធិ សីហនុ និយម ដែលតាមពិតគម្ពីនយោបាយរបស់ ហូ ជីមិញ ក្តី និងគម្ពីនយោបាយរបស់ សីហនុ ក្តី គឺសុទ្ធជាគម្ពីកុំមុយនីស្តទាំងអស់ ។
ដូច្នោះបើ សម រង្ស៊ី ពិតជាធ្វើនយោបាយដើម្បីជាតិ និងពលរដ្ឋ ដូចដែលសម្តីរបស់ សម រង្ស៊ី បានបង្ហោះចេញមកអោយគេស្តាប់ពិតមែន ហើយបើនយោបាយរបស់ សម រង្ស៊ីមិននៅក្រោមចំហាយក្បិនរបស់ សម្តេច នរោត្តម សីហនុ ទេនោះសួរថា តើ សម រង្ស៊ី ហ៊ានរកមេធាវីអន្តរជាតិ ស្រាវជ្រាវស៊ើបអង្កេតនិងកសាងសំណុំរឿង ប្តឹង ហ៊ុន សែន, ប្តឹង រដ្ឋាភិបាលភ្នំពេញ និងប្តឹងរដ្ឋាភិបាល នៃប្រទេសជិតខាងខ្មែរទៅទៅតុលាការវិច្ឆេទកម្មអន្តរជាតិដែរឬទេ? ឬមួយក៏គ្រាន់តែរក្សាទុកសំណុំរឿង ឯកសារវត្ថុតាង្គ និងសាក្សី ទាំងអស់នៅក្នុងដៃដើម្បីជាប្រយោជន៍ចចារជាមួយ ហ៊ុន សែន នៅថ្ងៃអនាគត់ ដើម្បីបានចូលស្រុកដោះដូរប្រយោជន៍នយោបាយ? តើ សម រង្ស៊ី ហ៊ានធ្វើដូចលោក ថាក់ ស៊ីន ស៊ីណាវ៉ាត ដែរឬទេ? ៕
អ្វីដែលលោកពូ បានរៀបរាប់ខាងលើគឺវែងឆ្ងាយណាស់។ ខ្ញុំនៅប្រទេសខ្មែរ
សព្វថ្ងៃ ខ្ញុំមើលឃើញលោក សមរស្សី និង លោកគឹម សុខា ដល់គូទ គ្រាន់តែ
ស្តាប់ការនិយាយសំដីពួកគេមួយចំនូន ដូចជា លោកសម រង្សី និយាយក្នុងបទ
សំភាសន៌មួយជាមួយអ្នកសាពត៌មានថា តើប្រសិនបើលោក សម រស្សី ជាប់ឆ្នោត……? សួរមិនទាន់ជាប់ផង គាត់កាតអ្នកសារពត៌មានថា “កុំនិយាយថា ប្រសិន គឺជាប់តែម្តង….” ជាពាក្យដែលមិនចេះអៀនខ្មាស់ និងគ្មានទស្សនៈវិស័យ និងប្រកបការមិនពិត។ ហើយគេសួថែមទៀតថា គណៈកម្មការរៀបចំការបោះឆ្នោត លំអៀង តើលោកមានវិធានការយ៉ាងណា ដើម្បីយកឈ្នះ? គាត់ឆ្លើយថា គេជាចោរ តែយើងមានសកម្មជនស៊ើបអង្កេត ជាប៉ុលីល ចាំចាប់ចោរ, ដល់លទ្ឋផលការបោះឆ្នោតឆ្នាំ 2008ចេញ គាត់និយាយថា ដោយសារគណៈកម្មការរៀបចំការបោះឆ្នោតលំអៀង ហើយទាមទារការ បោះឆ្នោតសារថ្មី។ គេប្រាប់មុនហើយថា ការរៀបចំនេះវាលំអៀង ពេលចាញ់នៅតែនិយាយពាក្យនេះទៀត។
បើនិយាយអោយងាយស្តាប់ទៅគួរនិយាយថា “បើមិនអាចម៌ទេ កុំប្រាប់អោយឆ្កែអរ”។ មនុស្សគ្មានសច្ចៈ និងគ្មានទស្សនវិស័យបែបលោក សម រង្សីនេះ អោយធ្វើមេដឹកនាំយ៉ាងម្តេចកើត លោក។
និយាយពីលោក កឹម សុខា វិញ មិនទានចូលសៃវៀនផង ឡើងអង្កួយលើចុងដូង ស្រែកប្រាប់គេថា ៥៨ កោអីឈ្នះ ប្រើពាក្សសុទ្ឋតែ
នាយករដ្ឋមន្រ្តី គឹម សុខា។ ដល់ចេញលទ្ឋផល បានបីកៅអី គាត់និយាយថា
គ្រាន់បើដែរ គ្រាន់ជាងអ្នកខ្លះមិនបានមួយកៅអីផង ពុទ្ឋោ បែបៗនេះមានអ្នក
គាំទ្រដែរ តែនិយាយរួមទៅ ទោះបីក្តាមខ្យង កាបាកកាបែកយ៉ាងណា ក៏មានអ្នកគាំទ្រដែរ។
និយាយខាងលើមិនមែនចេរ រឺរិះគនអ្នកនរយោបាយទេ តែជាការបកស្រាយពី
ការពិតអំពីពួកគេ។ សំរាប់ខ្ញុំមិនមែនចេះតែថាពួកគេហើយមិនធ្វើអ្វីខ្លួនឯងនោះ
ទេ ខ្ញុំចូលរួមក្នុងចលនាមួយដែរទើបតែកើតថ្មី មានទស្សវិស័យពិតប្រាកដ មានបេសកម្មច្បាស់លាស់។
ការឈ្នះឆ្នោតមិនមែនជាគោលដៅរបស់គណៈបក្សពួកយើងឡើយ ពួកយើង
យល់យ៉ាងច្បាស់ថា ផ្លូវចេញគឺ ថិតនៅត្រងប្រជាពលរដ្ខតែម្តង មិនមែនថិតនៅ
លើឆន្ទៈរបស់ មេដឹកនាំឡើយ។ មេដឹកនាំប្រទេសគោរពច្បាប់ មិនមែនដោយ
ឆន្ទៈទេ តែដោយសារយន្តការរុញច្រានទៅវិញទេ។
ប្រជាធិបតេយ្យរបស់ទស្សនៈពួកយើងគឺ ទាល់តែប្រជាពលរដ្ឋយល់ដោយខ្លួន
ពួកគាត់ថា ការកសាងប្រជាធិបតេយ្យជាតួនាទីរបស់ប្រជាជនផ្ទាល់ គ្មានអ្នកណាធ្វើអោយឡើយ។ កើតពីរាស្រ្ត របស់រាស្រ្ត ដើម្បីរាស្រ្ត។ យើងមិនចង់ពឹងលើឆន្ទៈរបស់ មេដឹកនាំទៀតទេ ការកសាងប្រពន្ឋដឹកនាំរដ្ឋមួយដោយរាស្រ្ត ជាគោលដៅរបស់ពួកយើង ហើយយក យន្តការប្រាំបីចំណុចជាគន្លឹះ ដើម្បីកាត់បន្តយអំណាចរដ្ឋ។
- ប្រភពបញ្ហា គឺ ដោយសារអំណាចប្រមូលផ្តុំ
- ដំណោះស្រាយជាទស្សនៈ គឺ កាត់បន្តយអំណាចរដ្ខ = រាស្រ្តមានអំណាច
- ប្រើប្រាស់យន្តការ 8 ចំណុចជាគន្លឺះ ក្នុងការកាត់បន្ថយអំណាចរដ្ឋ
យន្ដការរបស់គណបក្ស
១. ត្រូវកំណត់អាណត្ដិ សម្រាប់នាយករដ្ឋមន្ដ្រី (២ អាណត្ដិ)។a
២. មិនអនុញ្ញាតឱ្យនាយករដ្ឋមន្ដ្រីបង្កើតក្រុមអង្គរក្ស ដោយខ្លួនឯង។
៣. ត្រូវរៀបចំគេហដ្ឋានឱ្យនាយករដ្ឋមន្ដ្រីរស់នៅ ដែលផ្ដល់ដោយរដ្ឋា។
៤. ត្រូវបង្កើតតុលាការរដ្ឋបាល។
៥. ត្រូវសុំការទុកចិត្ដពីសភា សម្រាប់តួនាទី ភារកិច្ច និងឋានន្ដរសក្ដិចាប់ពីថ្នាក់ឧត្ដមសេនីយ៍ យោធា និងនគរបាល។
៦. អព្យាក្រឹត្យមន្ដ្រីរាជការ។
៧. បោះឆ្នោតដោយផ្ទាល់ ជ្រើសរើស និងទំលាក់តំណាងគ្រប់លំដាប់ថ្នាក់ ដោយប្រជាពលរដ្ឋ (ថ្នាក់ឃុំ/សង្កាត់ ស្រុក/ខណ្ឌ និងខេត្ដ/ក្រុង)។a
៨. ប្រើប្រព័ន្ធឯកត្ដនាមជ្រើសរើសតំណាងរាស្ដ្រ។
បេសកម្មរបស់យើងគឺ ផ្តល់មូលដ្ឋានក្នុងការពិចារណាដល់ប្រជាពលរដ្ឋអំពី
1- ប្រជាធិបតេយ្យ ពន្យល់អោគេដឹងអំពីរ តួនាទីរបស់ សាភា រដ្ឋាភិបាល និង ប្រជាជន។ អ្នកណាជាអ្នកបង្កើតអ្នកណាមុន ក្នុងន័យដើមដើម្បីអ្ចី?។
2- ពង្រីក និង បណ្តុះសីសធម៌សង្គម ។
3- ទាញយកផល់អោយបានពីកិច្ចប្រតិបត្តិព្រះធម៌ ។
ធ្វើការផ្សព្វផ្សាយតាមរយះ Radio FM, ទូរទាំងប្រទេស។
ជ័យជំនៈរបស់ពួកយើងគឺ មនុស្សម្នាក់បានយល់អំពី ទស្សនៈរបស់យើង ហើយ
ធ្វើការដោយហៃ តាមលទ្ឋភាពរបស់យើង។ អោយប្រជាពលរដ្ឋជួយភ័យព្រោះប្រទេសរបស់គាត់ដែ៕៕៕
What does mr. Ratha do for living? talking ? does he know how to make money for living yet ? or just be a clown and begging for money ?